រុស្ស៊ី​ហាម​ឃាត់​ការ​នាំ​ចេញ​ទំនិញជាង ២០០មុខ ទៅកាន់ ៤៨ប្រទេស ខណៈ Stellantis និង Hyundai ផ្អាក​នាំរថយន្តទៅកាន់ប្រទេសនេះ

[ទីផ្សារបរទេស] ជាការឆ្លើយតបទៅនឹងទណ្ឌកម្មមកលើខ្លួន ពេលនេះរុស្ស៊ី​កំពុង​សងសឹក​នឹង​​លោកខាងលិច​ដោយ​អនុម័ត​ការហាមឃាត់​ការនាំចេញ​ដែល​រួមបញ្ចូល​ទំនិញ​ជាង ២០០ មុខ ហើយ​នឹង​បន្ត​រហូតដល់​ចុងឆ្នាំ​នេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន TASS គ្រប់គ្រងដោយរដ្ឋបាននិយាយថា បញ្ជីនេះរួមមានបច្ចេកទេស ទូរគមនាគមន៍ និងគ្រឿងបរិក្ខារពេទ្យ ព្រមទាំងរថយន្ត គ្រឿងយន្តកសិកម្ម ក្បាលរថភ្លើង និងរទេះភ្លើង។ ធាតុផ្សេងទៀតរួមមាន ធុងកុងទ័រនឺ ទួរប៊ីន ម៉ាស៊ីនកែច្នៃដែក និងថ្ម ម៉ូនីទ័រ ម៉ាស៊ីនបញ្ចាំង កុងសូលជាដើម។ ជាមួយគ្នានេះ សារព័ត៌មាន BBC បានរាយការណ៍ថា ការហាមឃាត់ការនាំចេញមានគោលដៅប្រហែល ៤៨ ប្រទេសដែលរដ្ឋាភិបាលរុស្ស៊ីបាននិយាយថា បានប្រព្រឹត្តសកម្មភាពមិនរាក់ទាក់ ប្រឆាំងនឹងខ្លួន។ លើសពីនេះ រដ្ឋាភិបាល​បាន​បន្ថែម​ថា ការ​ហាមប្រាម​នេះ​មាន​គោល​បំណង​ធានា​ឲ្យមាន​ការ​ដំណើរការ​ដោយ​គ្មាន​ការ​រំខាន​នៃ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច។ ការផ្លាស់ប្តូរនេះហាក់ដូចជាមានការប៉ះពាល់ដល់ក្រុមហ៊ុន Stellantis ដោយបានប្រាប់គេហទំព័រ Carscoops នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបញ្ឈប់ការនាំចូល និងនាំចេញរថយន្តពីប្រទេសរុស្ស៊ី។ គួរឲ្យដឹងថា ក្រុមហ៊ុននេះបានដំណើរការរោងចក្រនៅក្នុងទីក្រុង Kaluga ហើយបានចាប់ផ្តើមនាំចេញរថយន្ត Citroёn Jumpy, Peugeot Expert និង Opel Vivaro ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងលិចកាលពីដើមឆ្នាំនេះ។ … Continue reading រុស្ស៊ី​ហាម​ឃាត់​ការ​នាំ​ចេញ​ទំនិញជាង ២០០មុខ ទៅកាន់ ៤៨ប្រទេស ខណៈ Stellantis និង Hyundai ផ្អាក​នាំរថយន្តទៅកាន់ប្រទេសនេះ